ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៧នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ២៦នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៤៣,៣៩ក្រាម។
លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៣អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ៥ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ១០,២៥ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៩,៦០ក្រាម។
៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ២៦នាក់ ចាប់យកIce ១១,៦៧ក្រាម។
កងរាជអាវុធហត្ថ ៖ ៧អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២,២១ក្រាម។
២ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៤៣ក្រាម។
៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៣៤ក្រាម។
៤ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៧,៤៤ក្រាម។
៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៣ក្រាម។
៦ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៦ក្រាម។
៧ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧៣,៨៦ក្រាម។

