កីឡាះ – ក្រុមគោព្រៃកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិប៊ូតាន ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក)កាលពីយប់មិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ១,១០៥៣នាក់ ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា បានបង្ហាញទម្រង់ដ៏ទាក់ទាញនិងបានរកគ្រាប់បាល់នាំមុខក្រុមជម្រើសជាតិប៊ូតាន ២គ្រាប់នៅតង់ទី១ ដោយកីឡាករ សរ រតនា នាទីទី៧ និងកីឡាករ Abdel Coulibaly នាទីទី៣៩ ។ ចូលវគ្គទី២ កម្ពុជា បន្តដាក់សម្ពាធលើក្រុមប៊ូតាន និងរកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករ សុផល ឌីម៉ង់ នាទីទី៦៩ និងកីឡាករ ម៉ន រ៉ាដូ នាទីទី៨៦។ ចប់ការប្រកួតកម្ពុជា យកឈ្នះក្រុមប៊ូតាន ៤-០។ ចំណែកនៅថ្ងៃទី៩ ខែមិថុនា កម្ពុជា បន្តប្រកួតមិត្តភាពជាមួយហុងកុង។
– សូមជម្រាបថា នេះជាជ័យជម្នះលើកដំបូងក្នុងឆ្នាំ២០២៦ ក្រោយខកខានទទួលជ័យជម្នះរយៈពេល២០២ថ្ងៃ បន្ទាប់ពីស្មើក្រុមហុងកុង ១-១ កាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៥៕

