អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋអ៊ីស្លាម លោក Abbas Araghchi បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ កំពុងកំណត់គោលដៅតែលើទីតាំងដែលសហរដ្ឋអាមេរិក ប្រើប្រាស់ដើម្បីវាយប្រហារទឹកដីក្រុងតេហេរ៉ង់ប៉ុណ្ណោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Araghchi បានបង្ហោះនៅលើ X ថា កងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងធ្វើការវាយប្រហារការពារខ្លួន ដោយផ្ដោតតែលើទីតាំងដែលសហរដ្ឋអាមេរិក ប្រើប្រាស់ដើម្បីវាយប្រហារ និងរំលោភលើបទឈប់បាញ់ប៉ុណ្ណោះ។

– លោក បានព្រមានថា ការឈ្លានពានណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងមិនអាចសម្រេចបំណងបានតាមរយៈសង្គ្រាមនេះ នោះទេ។
– កាលពីថ្ងៃពុធ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានវាយប្រហារប៉ុស្តិ៍បញ្ជាការត្រួតពិនិត្យមួយនៅលើកោះ Qeshm របស់អ៊ីរ៉ង់ បន្ទាប់ពីស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីអ៊ីរ៉ង់។ ជាថ្នូរវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាអង្គភាពវរជននៃយោធាអ៊ីរ៉ង់ បានរាយការណ៍ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងទីស្នាក់ការកណ្តាលនៃកងនាវាចរទីប្រាំរបស់កងទ័ពជើងទឹកអាមេរិកនៅបារ៉ែន ក៏ដូចជាប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុងតំបន់៕

