កម្មករ កម្មារិនី រោងចក្រ ២៥នាក់រងរបួសធ្ងន់ស្រាលនៅក្នុងករណីរថយន្តដឹកកម្មករក្រទ្បាប់នៅស្រុករំដួល

ស្វាយរៀងះ – យ៉ាងហោចណាស់ក៏មានកម្មករនិងកម្មារិនីប្រមាណ២៥នាក់បានរងរបួសធ្ងន់ស្រាល ដោយ រថយន្តដឹកកម្មករដាច់ហ្វ្រាំងក្រឡាប់ ជនរងគ្រោះត្រ្វវ បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្ត ។

– ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៦,១០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករកម្មការនីជិះចំនួន ៣៧នាក់ បណ្ដាលឲ្យកម្មករ-កម្មការិនី រងរបួសចំនួន ២៥នាក់ ស្រី១៥នាក់ ក្នុងនោះរបួសធ្ងន់៥នាក់ នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ស្ថិតក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង៕

You might like