អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់គឺអាចធ្វើទៅបាន ដោយមិនគិតថាតើអរិភាពរវាងអ៊ីស្រាអែល និងចលនាហេសបូឡានៅតែបន្តនៅក្នុងប្រទេសលីបង់ទៅជាយ៉ាងណានោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅពេលអ្នកយកព័ត៌មានសួរថាតើវានឹងអាចធ្វើទៅបានដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ស្របពេលដែលអ៊ីស្រាអែល មិនទាន់បញ្ឈប់អរិភាពនៅក្នុងប្រទេសលីបង់ដែរឬទេ ដោយលោក ត្រាំ ឆ្លើយថា ហេតុអ្វីវាមិនអាចធ្វើទៅបាន។
– លោក បានបន្ថែមថា យើងកំពុងព្យាយាមធ្វើវា។ ខ្ញុំចង់ឱ្យបញ្ហាទាំង ២ ដាច់ដោយឡែកពីគ្នា។ ទោះជាយ៉ាងណា លោក បញ្ជាក់ថា វ៉ាស៊ីនតោន ទាក់ទងជាមួយក្រុងហេសបូឡា ជាលើកដំបូង។
– លោក បន្តថា យើងពិតជាបាននិយាយជាមួយហេសបូឡា ជាលើកដំបូង។ ពួកគេបានយល់ព្រម កាលពីម្សិលមិញថានឹងមិនបាញ់ទៀតទេ ហើយអ៊ីស្រាអែល ក៏មិនបាញ់ដែរ។ ដូច្នេះ យើងនឹងរង់ចាំមើលស្ថានការណ៍បន្តទៀត។
– គួរបញ្ជាក់ថា អាជ្ញាធរក្រុងតេហេរ៉ង់ តែងតែទទូចថា ជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងត្រូវបានដោះស្រាយ លុះត្រាតែអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់៕
