អ៊ីស្រាអែល-លីបង់ ព្រមអនុវត្តបទឈប់បាញ់ដែលពឹងផ្អែកទាំងស្រុងលើទង្វើក្រុមហេសបូឡា

អន្តរជាតិះ – លីបង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ក្នុងការអនុវត្តបទឈប់បាញ់ បន្ទាប់ពីការចរចានៅទីក្រុងវ៉ាស៊ីនតោន ដែលមានគោលបំណងបញ្ចប់ជម្លោះ ដែលផ្ទុះឡើងទន្ទឹមគ្នានឹងសង្គ្រាមនៅអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បទឈប់បាញ់នេះ គឺអាស្រ័យលើការបញ្ឈប់ការបាញ់ប្រហារទាំងស្រុងពីកងជីវពលហេសបូឡា ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និងការជម្លៀសយោធាទាំងអស់របស់ខ្លួនចេញពីតំបន់លីតានីខាងត្បូង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយជាមួយសហរដ្ឋអាមេរិក។

– ភាគីទាំងពីរបានព្រមព្រៀងគ្នាជាមួយនឹងការណែនាំរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញការបង្កើតតំបន់សាកល្បងយ៉ាងឆាប់រហ័ស ដែលកងកម្លាំងប្រដាប់អាវុធលីបង់នឹងគ្រប់គ្រងទឹកដីផ្តាច់មុខដោយមិនរាប់បញ្ចូលការជ្រៀតជ្រែកពីរដ្ឋផ្សេងឡើយ។

– កាលពីខែមេសា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាបញ្ឈប់អរិភាព ហើយបន្ទាប់មកត្រូវបានពង្រីកដល់ខែឧសភា ប៉ុន្តែអរិយភាពនៅតែបន្ត។

– ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់នៅភាគខាងត្បូងប្រទេសលីបង់ និងបានកំណត់គោលដៅលើរថយន្តមួយគ្រឿងនៅភាគខាងត្បូងទីក្រុងបេរូត កាលពីថ្ងៃពុធ។ នេះបើយោងតាមប្រភពសន្តិសុខលីបង់។

– កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានប្រកាស កាលពីថ្ងៃចន្ទ នាំឱ្យអ៊ីស្រាអែលដកថយពីការវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតដែលគ្រប់គ្រងដោយក្រុមហេសបូឡា និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ដើម្បីបញ្ឈប់ការវាយប្រហារឆ្លងកាត់ព្រំដែន។

– អ៊ីស្រាអែល បានឈ្លានពានលីបង់ក្នុងខែមីនា ដើម្បីតាមប្រមាញ់ក្រុមហេសបូឡា ដែលបាញ់ឆ្លងកាត់ព្រំដែនដើម្បីគាំទ្រទីក្រុងតេអេរ៉ង់។

– អ៊ីរ៉ង់ បានលើកឡើងថា ខ្លួននឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ លុះត្រាតែបទឈប់បាញ់នោះ ពង្រីកដល់ប្រទេសលីបង់ដែរ។

– ប្រទេសលីបង់ និងអ៊ីស្រាអែល កាលពីថ្ងៃពុធ បានព្រមព្រៀងគ្នាបន្តការចរចាដោយផ្ទាល់ ដើម្បីកសាងទំនុកចិត្ត និងដោះស្រាយបញ្ហាដែលនៅសេសសល់ផ្សេងទៀត។ ទោះជាយ៉ាងណា មកដល់ពេលនេះ បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានប្រកាសជាផ្លូវការ៕

 

You might like