ត្រាំ ប្រកាសក្ដែងៗថា ចង់ជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងរបស់លោក ក្នុងការចង់ជួបប្រជុំជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍មួយថា ខ្ញុំចង់ជួប Mojtaba Khamenei ។ លោក បានបន្ថែមថា ខ្ញុំចង់ជួបមនុស្សគ្រប់គ្នានៅអ៊ីរ៉ង់។ ហើយយើងប្រហែលជានឹងអាចជួបគ្នានៅពេលណាមួយ អាស្រ័យលើរបៀបនៃដំណើរការ។

– ទន្ទឹមនោះ លោក ក៏បានអះអាងផងដែរថា អ៊ីរ៉ង់បានយល់ព្រមបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា កិច្ចព្រមព្រៀងដែលអាចកើតមាននឹងនាំទៅរក “រឿងល្អៗជាច្រើន”។

– នេះអាចជាលើកដំបូងដែលលោក ត្រាំ ប្រកាសជាសាធារណៈក្នុងការចង់ជួបប្រជុំជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ដើម្បីឈានដល់ការសម្រេចបាននូវដំណោះស្រាយមួយ ស្របពេលសង្គ្រាមកាន់តែអូសបន្លាយទៅមុខ។

– គួរបញ្ជាក់ថា កិច្ចចរចាកន្លងមក តំណាងនៃប្រទេសទាំង ២ តែងតែទទួលបានលទ្ធផលមិនល្អ ដោយមិនមានភាពចុះសម្រុងគ្នាច្រើនក្នុងកិច្ចព្រមព្រៀង៕

You might like