អន្តរជាតិះ – មនុស្សរហូតដល់ ២១ នាក់ស្លាប់ នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះអូតែលមួយកន្លែងក្នុងក្រុងញូវដេលីប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យម្នាក់ បានឱ្យដឹងថា មនុស្សជាង ៣៥ នាក់ រងរបួស និងត្រូវបានជួយសង្គ្រោះ។
– មន្ត្រីរូបនោះ បានបន្ថែមថា អគ្គីភ័យឆាបឆេះដំបូងពីជាន់ផ្ទាល់ដី ហើយរាលដាលយ៉ាងលឿនដល់ជាន់ខាងលើនៃអូតែល ក្នុងតំបន់ Malviya Nagar។
– បើតាមប្រភព បានឱ្យដឹងថា អូតែលនេះ បានសាងសង់ ដោយខុសច្បាប់ ពោលគឺមានការអនុញ្ញាតឱ្យសង់តែ ៦ បន្ទប់ប៉ុណ្ណោះ ប៉ុន្តែអូតែលសង់ដល់ ២៥ ។
– ជុំវិញការសង់ដោយខុសច្បាប់នេះ ទើបធ្វើឱ្យអូតែលនេះ មិនមានច្រកច្រើនសម្រាប់ចេញ-ចូលនោះទេ។ សាក្សីដែលឃើញផ្ទាល់ភ្នែក បានបញ្ជាក់ថា អំឡុងអគ្គីភ័យគេឃើញមានអ្នកខ្លះលោតពីលើអគារដើម្បីរួចផុតពីការឆេះស្លាប់។
– លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានសម្តែងការចូលរួមរំលែកទុក្ខចំពោះអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ផងដែរ៕
