លោក Rubio ទទួលស្គាល់ថា បើមានចិនគាំទ្រ អាមេរិកនឹងពិបាកវាយចូលអ៊ីរ៉ង់

អន្តរជាតិះ – លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ប្រទេសចិនមិនបានផ្តល់ការគាំទ្រណាមួយដល់អ៊ីរ៉ង់នោះទេ ក្នុងអំឡុងពេលសង្គ្រាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា ការគាំទ្រណាមួយរបស់ចិន អាចបង្កផលវិបាកដល់អាមេរិក ក្នុងការវាយប្រហារសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

– លោក Rubio បានថ្លែងនៅក្នុងសវនាការមួយនៅចំពោះមុខគណៈកម្មាធិការបែងចែកថវិកានៃសភាតំណាងរាស្ត្រថា ខ្ញុំចង់និយាយថា ប្រទេសចិនមិនបានផ្តល់ជំនួយណាមួយដល់អ៊ីរ៉ង់ដែលអាចរារាំងប្រតិបត្តិការ ឬសមត្ថភាពរបស់យើងក្នុងការចាប់ផ្ដើមប្រតិបត្តិការនោះទេ។

– លោក Rubio បានបន្ថែមថា ទោះអ៊ីរ៉ង់មានសព្វាវុធរបស់ចិន តែអាមេរិកមិនឃើញក្រុងតេហេរ៉ង់ ប្រើក្នុងសមរភូមិនៅឡើយនោះទេ។

– រដ្ឋមន្ត្រីការបរទេសរូបនេះ បន្តថា ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើវា។ លោក ក៏បានអំពាវនាវចិន ឱ្យបង្វែរជំនួយណាមួយដែលមានបំណងផ្ដល់ដល់អ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិជំនួសវិញ។

– ដូចដែលលោក Rubio បានពន្យល់ គឺសហរដ្ឋអាមេរិករំពឹងថា ប្រទេសចិននឹងមិនប្រើប្រាស់អំណាចវេតូរបស់ខ្លួនប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីច្រកសមុទ្រ Hormuz ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកនោះទេ។ លោក Rubio ជឿជាក់ថា សេចក្តីសម្រេចនេះនឹងមានប្រយោជន៍ដល់ទីក្រុងប៉េកាំងដូចគ្នា។

– ទោះជាយ៉ាងណា លោក បញ្ជាក់ថា ភាគីរុស្ស៊ីគឺជាបញ្ហាមួយផ្សេងទៀត ជាការពិតណាស់ ពួកគេប្រឆាំងយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនោះ ដោយសារហេតុផលផ្សេងៗគ្នាជាច្រើន៕

You might like