អ៊ីស្រាអែល ថាអាមេរិក គាំទ្រឱ្យខ្លួនវាយប្រហារបន្ទាយក្បែររដ្ឋធានីលីបង់

អន្តរជាតិះ – អាជ្ញាធរអ៊ីស្រាអែល បានព្រមាន កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងមិនរារាំងខ្លួនពីការវាយប្រហារលើបន្ទាយរបស់ក្រុមហេសបូឡានៅក្នុងតំបន់ជាយក្រុងបេរូតទេ ប្រសិនបើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នេះបន្តវាយប្រហារទីក្រុងភាគខាងជើងអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការវាយប្រហារ ប៉ុន្តែភាគីទាំងពីរមិនបានទទួលយកជាសាធារណៈទេ ហើយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់នៅតែជាគោលដៅដែលចាំបាច់ត្រូវតែវាយប្រហារ។

– ការព្រមាននេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់ផ្លោង ២ គ្រាប់ ដែលចេញមកពីប្រទេសលីបង់។

– ទន្ទឹមនោះ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ រាយការណ៍ថា អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសថ្មីលើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ផងដែរ។

– ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការកើនឡើងយ៉ាងខ្លាំងនៃការប្រយុទ្ធគ្នា និងការបាញ់ផ្លោង ខណៈដែលកងទ័ពអ៊ីស្រាអែល ធ្វើការឈ្លានពានយ៉ាងជ្រៅបំផុតចូលទៅក្នុងប្រទេសលីបង់ មិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍។

– យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់សន្និសីទមួយថា ប្រសិនបើទីក្រុងអ៊ីស្រាអែល នៅតែបន្តរងការវាយប្រហារ យើងនឹងជម្លៀសពលរដ្ឋចេញ ហើយវាយប្រហារតំបន់ Dahiyeh របស់ពួក Shiite នៅក្នុងទីក្រុង Beirut ដែលជាបន្ទាយរបស់ហេសបូឡា។

– គួរបញ្ជាក់ថា អ៊ីស្រាអែល អះអាងថា សហរដ្ឋអាមេរិក បានគាំទ្រគោលការណ៍នេះ ដោយរដ្ឋាភិបាលលីបង់ និងតួអង្គពាក់ព័ន្ធទាំងអស់សុទ្ធតែដឹងលឺ៕

You might like