អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការលំបាកផ្នែកនយោបាយកាន់តែខ្លាំងឡើង ដែលបង្កើនភាពងាយធ្លាក់ចេញពីតំណែង និងបាត់បង់ប្រជាប្រិយភាពទាំងក្នុងស្រុក និងអន្តរជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម CNN រាយការណ៍ថា បញ្ហាធ្ងន់ធ្ងរបំផុតមួយ គឺការស្វែងរកផ្លូវចេញពីជម្លោះជាមួយអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ទីក្រុងវ៉ាស៊ីនតោនមិនទាន់សម្រេចបានលទ្ធផលដែលចង់បាននៅឡើយទេ ហើយការចរចានៅតែមិនទាន់បញ្ចប់។
– របាយការណ៍នេះ បានចង្អុលបង្ហាញពីការមិនគាំទ្រកាន់តែខ្លាំងឡើង នូវគំនិតផ្តួចផ្តើមជាច្រើនរបស់លោក ត្រាំ នៅសហរដ្ឋអាមេរិក បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់។
– CNN ក៏បានកត់សម្គាល់ថា ការរួមបញ្ចូលគ្នានៃកត្តាទាំងនេះបង្កើតការលំបាកបន្ថែមសម្រាប់គណបក្សសាធារណរដ្ឋមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ និងលើកឡើងនូវសំណួរអំពីអាទិភាពគោលនយោបាយរបស់រដ្ឋបាល។
– គួរបញ្ជាក់ថា បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់កាន់តែអូសបន្លាយ ធ្វើឱ្យប្រជាប្រិយភាពលោក ដូណាល់ ត្រាំ កាន់តែធ្លាក់ចុះ ពោលគឺដោយសារតែមិនមានភាពចំណេញពីសង្គ្រាមនេះ៕
