ត្រាំ ទាមទារលក្ខខណ្ឌតឹងជាងមុន ទើបធ្វើឱ្យកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ជាប់គាំង

អន្តរជាតិះ- ការផ្លាស់ប្តូរជំហរឥតឈប់ឈររបស់សហរដ្ឋអាមេរិក និងការទាមទារថ្មីកំពុងពន្យារពេលដំណើរការចរចា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Baghaei បានប្រាប់អ្នកយកព័ត៌មានថា កិច្ចចរចាមួយ បើភាគីម្ខាងផ្លាស់ប្តូរទស្សនៈឥតឈប់ឈរ រួមទាំងការដាក់ចេញនូវការទាមទារថ្មីដែលផ្ទុយពីការយល់ស្របគ្នាពីដំបូងបែបនេះ ដំណើរការនៃការចរចាអាចនឹងត្រូវផ្អាក និងរាំងស្ទះ។

– យោងតាមអ្នកការទូតរូបនេះ បានលើកឡើងថា អ៊ីរ៉ង់ ទទួលស្គាល់ថាដំបូងឡើយខ្លួនហាក់រឹងទទឹងនឹងការទាមទារ ប៉ុន្តែពេលនេះខ្លួនយល់ស្របតាមអាមេរិកគ្រប់យ៉ាង បែរជាទីក្រុងវ៉ាស៊ីតោនខ្លួនឯងជាអ្នកផ្លាស់ប្ដូរជំហរទៅវិញ។

– លោក បានបន្ថែមថា សេចក្តីថ្លែងការណ៍ផ្ទុយគ្នាទាំងនេះអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចារបស់អាមេរិកនោះទេ។

– កាលពីថ្ងៃអាទិត្យ កាសែត The New York Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញនូវលក្ខខណ្ឌដ៏តឹងរ៉ឹងជាងមុនសម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់៕

You might like