អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាចប់សព្វគ្រប់ នៅសប្តាហ៍ក្រោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បាននិយាយ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ខ្ញុំគិតថា កំណែទម្រង់ចុងក្រោយនេះ ខ្ញុំអាចទទួលយកបានហើយវាប្រហែលជានឹងអាចសម្រេចបាន នាសប្ដាហ៍ក្រោយនេះ។
– ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា លោក មិនពេញចិត្តចំពោះកំណែមុននោះទេ ដោយលោក ទាមទារឱ្យមានការកែប្រែ និងបញ្ចូលចំណុចមួយចំនួនក្នុងអនុស្សរណៈនោះ។
– ទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់លោក ត្រាំ ប៉ុណ្ណោះ ខណៈជុំវិញបញ្ហានេះ ភាគីអ៊ីរ៉ង់ នៅមិនទាន់ចេញការឆ្លើយតបណាមួយនៅឡើយ។ ដោយឡែក មកទល់ពេលនេះ អ៊ីរ៉ង់ បានដកខ្លួនពីកិច្ចចរចាជាមួយអាមេរិក បណ្ដោះអាសន្ន បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារឥតឈប់ឈរលើលីបង់ដែលសំដៅក្រុមហេសបូឡា។
– ទោះជាមានការយល់ព្រមពីក្រុមហេសបូឡា ថានឹងឈប់បាញ់ស្របតាមការស្នើសុំពីអាមេរិក ប៉ុន្តែអ៊ីស្រាអែល នៅតែបញ្ជាក់ថាខ្លួននឹងនៅតែអនុវត្តន៍តាមផែនការរបស់ខ្លួនដដែល៕
