កីឡាះ – កម្ពុជា នឹងមានតែ ១ ក្លិបប៉ុណ្ណោះ តំណាងឱ្យប្រទេសចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship រដូវកាល 2026/27 ដោយក្លិប ព្រះខ័នរាជស្វាយរៀង ដែលជាជើងឯក Cambodian Premier League នឹងក្លាយជាអ្នកតំណាងតែមួយគត់របស់កម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតតំបន់អាស៊ាននេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការប្រកួតឆ្នាំនេះ មានក្លិបសរុប ១៤ ក្រុមចូលរួម ដោយក្នុងនោះ ១២ ក្រុម នឹងទទួលបានកៅអីដោយផ្ទាល់ទៅកាន់វគ្គចែកពូល ខណៈ ២ ក្រុមផ្សេងទៀត ត្រូវប្រកួតវគ្គ Play-Off ដើម្បីដណ្តើមសិទ្ធិឡើងទៅវគ្គចែកពូល។ ចំណែកពិធីចាប់ឆ្នោតបែងចែកពូល នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ 2026 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
– មូលហេតុដែលកម្ពុជា ទទួលបានត្រឹម ១ កៅអី គឺដោយសារការបែងចែកកៅអីសម្រាប់រដូវកាល 2026/27 ត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់លីគរបស់ AFC (AFC Club Competitions Ranking) ដែលគណនាពីលទ្ធផលប្រកួតក្នុងរយៈពេល 4 ឆ្នាំ ចាប់ពីឆ្នាំ 2021 ដល់ឆ្នាំ 2024 និងបញ្ចប់ការវាយតម្លៃនៅចុងឆ្នាំ 2024៕

