លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១ មិថុនា ចំនួន ៦៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៣៨នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែមិថុនា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ២៣៨នាក់ រួមមាន ៖
+ជួញដូរ ១៤ករណី ឃាត់ ៣៤នាក់ (ស្រី ៣នាក់)
+ដឹកជញ្ជូន រក្សាទុក ៣០ករណី ឃាត់ ៦៩នាក់ (ស្រី ១១នាក់)
+ប្រើប្រាស់ ២១ករណី ឃាត់ ១៣៥នាក់ (ស្រី ១៥នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១១៩០,១២ក្រាម។
-មេតំហ្វេតាមីន(Wy)= ១៦៦២,៨៥ក្រាម។
-កេតាមីន(Ke)= ១៦០៩៧,៤៧ក្រាម។
-អុិចស្តាសុី(mdma)= ២៧២២៩,១៧ក្រាម។
-នីមេតាហ្សាប៉ាម(N-zapam)= ០,១៨ក្រាម។
-កញ្ឆា = ៤,៨៦ក្រាម។
-គីមីផ្សំ = ៨២៤២៤៥,៤៨ក្រាម។

លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៤អង្គភាព
១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២១ក្រាម និងWy ១,៨៨ក្រាម។
២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣៣នាក់ ចាប់យកIce ២,៧៨ក្រាម។
៣ / ព្រះសីហនុ៖ ជួញដូរ ១៣ករណី ឃាត់ ២៩នាក់ ស្រី ៣នាក់ រក្សាទុក ២២ករណី ឃាត់ ៤៨នាក់ ស្រី ៧នាក់ ប្រើប្រាស់ ១៧ករណី ឃាត់ ១០០នាក់ ស្រី ១៥នាក់ ចាប់យកIce ១០៥១,៩៩ក្រាម, Wy ១៦៥៩,០៤ក្រាម, Ke ១៦០៩៧,៤៧ក្រាម, MDMA ២៧២២៩,១៧ក្រាម, N-zapam ០,១៨ក្រាម, កញ្ឆាស្ងួត ៤,៨៦ក្រាម និងគីមីផ្សំ ៨២៤២៤៥,៤៨ក្រាម។
៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ រក្សាទុក ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១២៤,៣៣ក្រាម។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យកIce ៦,៣៧ក្រាម និងWy ១,៩៣ក្រាម។
២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

 

You might like