ក្រុមហេសបូឡា ព្រមឈប់ផ្ទុះអាវុធជាមួយអ៊ីស្រាអែលហើយ

អន្តរជាតិះ- អាជ្ញាធរលីបង់ បាននិយាយថា ក្រុមហេសបូឡា បានសម្រេចចិត្តទទួលយកផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ខ្លួន ដើម្បីបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល និងសម្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហាររដ្ឋធានីបេរូតរបស់ប្រទេសលីបង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ស្ថានទូតលីបង់ប្រចាំសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនបានទទួលការបញ្ជាក់ពីការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ឈប់ការវាយប្រហារទៅវិញទៅមកពីក្រុមហេសបូឡា។

– ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែព្រមានថា ការវាយប្រហារលើទីក្រុងបេរូតនឹងបន្ត “ប្រសិនបើក្រុមហេសបូឡាមិនឈប់វាយប្រហារទីក្រុង និងជនស៊ីវិលរបស់យើង”។

– សេចក្តីថ្លែងការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាមួយទាំងលោកណេតាន់យ៉ាហ៊ូ និងតំណាងក្រុមហេសបូឡា ហើយ ដោយពួកគេយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់។ លើសពីនេះ អ៊ីរ៉ង់ ក៏ព្រមានថា សកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់គឺជាការគំរាមកំហែងដល់បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បច្ចុប្បន្នដូចគ្នា។

– នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃច័ន្ទ ស្ថានទូតលីបង់ អះអាងថា ក្រោមការរៀបចំដែលបានស្នើឡើង ការវាយប្រហាររបស់អ៊ីស្រាអែលនៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតនឹងបញ្ឈប់ជាថ្នូរនឹងការដែលក្រុមហេសបូឡាមិនតបត ដោយបន្ថែមថា បទឈប់បាញ់គឺ “នឹងត្រូវពង្រីកដើម្បីគ្របដណ្តប់លើទឹកដីលីបង់ទាំងអស់”។

– ទោះជាយ៉ាងណា គេនៅតែមិនច្បាស់ថា លោក ណេតាន់យ៉ាហ៊ូ នឹងឈប់ពេញលេញតាមការស្នើឡើង ឬអត់នោះទេ៕

You might like