លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ៣១ ឧសភា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៣នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៦នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ៣៥នាក់(ស្រី ៤នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ២២នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៣២៨,២៩ក្រាម។
-អុិចស្តាសុី(mdma)= ២៥៤៨,៥៤ក្រាម។
-ហេរ៉ូអុីន(Heroine)= ៣៧៧,៤១ក្រាម។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ៣៤០០,២០ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,១០ក្រាម។
៣ / កំពង់ធំ៖ ជួញដូរ ១កេណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២១នាក់ ចាប់យកIce ១៤,២៥ក្រាម។
៤ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៩,៥៦ក្រាម។
៥ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១២,១១ក្រាម។
៦ / ពោធិ៍សាត់៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៧,៩៤ក្រាម។
៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៨៣០,២៣ក្រាម, MDMA ២៥៤៨,៥៤ក្រាម និងHeroine ៣៧៧,៤១ក្រាម៕

 

 

You might like