បន្ទាយមានជ័យ ៖- នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង ០០នាទី កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានឆ្មក់បង្ក្រាបបទល្មើស ផលិតកែឆ្នៃ រក្សាទុកជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនសង្ស័យជា(ជនជាតិចិន)បានចំនួន ០៣នាក់ រួមមាន៖១.ហុង ខុង វៃ (Hung Cong Wei) ភេទប្រុស, ២.វ៉ង គិនពិង ( WANG GEN BING) ភេទប្រុស, ៣.ឡ វិន ភេទប្រុស (ធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+) នឹងបានឆែកឆេរ ក្នុងបន្ទប់រកឃើញមាន ៖ម្សៅក្រាមសថ្លា ចំនួន៣ថង់ ,ម្សៅម៉ត់ស ចំនួន០១ថង់,ម្សៅក្រាមសថ្លា លាយជាមួយថ្នាំគ្រាប់ពណ៌ក្រហម(Wy) ចំនួន២៣កូនថង់ ,សម្បកថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ ,កាំភ្លើងកែឆ្នៃចំនួន១ដើម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣, ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន ,ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងមួករបាំងមុខចំនួន៤ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើមករហូតដល់ម៉ោង២៣:៣០នាទី កម្លាំងសមត្តកិច្ចបានបន្ត ចាប់ខ្លួនជនសង្ស័យជនជាតិចិន ជាបន្តបន្ទាប់ចំនួន ៥នាក់បន្ថែមទៀត ៖១.លី ហ្វាន់(LI FAN)ភេទប្រុស, ២. លី មិញ (LI MINH) ,៣.ចៅ ជេ (ZHAO JIE) ,៤.លាវ មិញ មៀវ (Liu Ming Miao ), ៥.ឈ្មោះ ពី ចូវ ភេទប្រុស ( ជនជាតិចិន៥នាក់ )ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នាំយកទៅធ្វើតេស្ត ។ ក្រោយពីធ្វើតេស្តទឹកនោមជាលទ្ធផល មានវិជ្ជមានសារធាតុញៀន (+) ចំនួន០៧នាក់ អវិជ្ជមាន(-) ឈ្មោះ លាវ មិញមាវ ភេទប្រុស ។បន្ទាប់មកនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ដោយមានការសហការ ពីម្ចាស់ផ្ទះល្វែង កម្លាំងសមត្តកិច្ចបានបន្តចាប់ខ្លួនជនសង្ស័យជាបក្សពួក របស់មេក្លោង ចំនួន៣នាក់/ស្រី០១នាក់(ជនជាតិថៃ ៣នាក់)៖ ១.ឈ្មោះ គិតតាផាត ចាន់សាគុណ ភេទប្រុស , ២. ឈ្មោះ នុន ថៈវ៉ាត់ ខាំស៊ិង ភេទប្រុស, ៣.ឈ្មោះ ជិន សុថាផា ភេទស្រី ។
– កម្លាំងបាននាំខ្លួនជនសង្ស័យ នឹងវត្ថុតាងខាងលើ មកធ្វើតេស្ត នឹងសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ជាលទ្ធផល មានវិជ្ជមានសារធាតុញៀន (+) ចំនួន៣នាក់។
– បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំជំនាញស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការបន្តតាមនិតិវិធី៕



