ការសម្រេចចិត្តចុងក្រោយរបស់លោក ត្រាំ គឺ “គ្មានកិច្ចព្រមព្រៀង” ជាមួយអ៊ីរ៉ង់នោះទេ

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបប្រជុំជាមួយជំនួយការកំពូលៗ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយអំពីកិច្ចព្រមព្រៀងក្នុងការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប៉ុន្តែកិច្ចប្រជុំនោះបញ្ចប់ទៅដោយគ្មានភាពច្បាស់លាស់នោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា កិច្ចព្រមព្រៀងសម្រេចបានលុះត្រាតែ អ៊ីរ៉ង់ យល់ព្រមមិនឱ្យមានអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកឡើយ, ច្រកសមុទ្រ Hormuz គួរតែត្រូវបានបើកឡើងវិញសម្រាប់ចរាចរណ៍ដឹកជញ្ជូនដោយគ្មានការរឹតត្បិតក្នុងទិសដៅទាំងពីរ និងបំផ្លាញចោលនូវមីនក្រោមសមុទ្រ។ កិច្ចប្រជុំ កាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់សេតវិមាន ដែលត្រូវបានប្រើសម្រាប់ដោះស្រាយវិបត្តិធំៗ។

– នៅថ្ងៃព្រហស្បតិ៍ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេស្គាល់ថាជាអនុស្សរណៈនៃការយោគយល់គ្នា ដោយរង់ចាំតែការយល់ព្រមពីលោក ត្រាំ និងថ្នាក់ដឹកនាំអ៊ីរ៉ង់ប៉ុណ្ណោះ។ នេះបើយោងតាមមន្ត្រីអាមេរិក។

– កិច្ចព្រមព្រៀងនេះ ត្រូវបានគេរាយការណ៍ថា នឹងពង្រីកបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងចាប់ផ្តើមការចរចាលើអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

– ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ៨ ខែមេសា លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ខិតជិតដល់កិច្ចព្រមព្រៀងមួយ ហើយការចរចាកំពុងដំណើរការទៅមុខ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានលទ្ធផលជាក់ស្តែងនៅឡើយទេ៕

You might like