អន្តរជាតិះ – ការចំណាយរបស់សហរដ្ឋអាមេរិកលើប្រតិបត្តិការយោធានៅអ៊ីរ៉ង់ លើសពី ៩៥,២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ Iran War Cost Tracker។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយតម្លៃ និងប៉ាន់ស្មានពេលវេលាជាក់ស្តែងរបស់គេហទំព័រនេះ គឺផ្អែកលើសេចក្តីសង្ខេបរបស់មន្ទីរបញ្ចកោណទៅកាន់សភាអាមេរិក នៅថ្ងៃទី ១០ ខែមីនា ដែលបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនចំណាយប្រាក់ ១១,៣ ពាន់លានដុល្លារ ក្នុងអំឡុងពេល ៦ ថ្ងៃដំបូងនៃអរិភាពនៅមជ្ឈិមបូព៌ា ដោយចំណាយបន្ថែម ១ ពាន់លានដុល្លារ រៀងរាល់ថ្ងៃ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមាន អះអាងថា ជាការការពារការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។
– កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
