ទីបំផុត៖ អាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយហើយ

អន្តរជាតិះ – មន្ត្រីអាមេរិក បាននិយាយថា ក្រុមអ្នកចរចាតំណាងឱ្យក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយក្នុងការពង្រីកបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងចាប់ផ្តើមការចរចាពាក់ព័ន្ធនឹងអនាគតនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប៉ុន្តែ យោងតាមមន្ត្រី​ អះអាងថា កិច្ចព្រមព្រៀងដែលសម្រេចបាន​នេះ​ នៅមិនទាន់​ត្រូវបាន​អនុម័ត​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឬ​ថ្នាក់ដឹកនាំ​នៅ​អ៊ីរ៉ង់​ នៅឡើយ​ទេ។

– ទាំង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​បាន​រំលោភ​លើ​បទឈប់បាញ់​ដ៏ផុយស្រួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ។

– កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) បាន​និយាយ​ថា ខ្លួន​បាន​កំណត់​គោលដៅ​មូលដ្ឋាន​អាមេរិក​មួយ​ កាលពី​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​ការវាយប្រហារ​ថ្មី​របស់​អាមេរិក​លើ​ភាគខាងត្បូង​អ៊ីរ៉ង់​ពេញមួយយប់។

– កាលពីថ្ងៃពុធ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​ ក៏បាន​រាយការណ៍​ពី​សេចក្តីព្រាង​ក្រៅផ្លូវការ​នៃ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ចំនួន ១៤ ចំណុច​រវាង​ប្រទេស​ទាំងពីរ ផងដែរ។

– សេចក្ដីព្រាងនោះ រួមមាន​ការបញ្ឈប់ការបិទផ្លូវ​កងទ័ពជើងទឹក​របស់​ទីក្រុង​វ៉ាស៊ីនតោន​លើ​កំពង់ផែ​អ៊ីរ៉ង់, ការដក​កងកម្លាំង​អាមេរិក​ចេញពី “តំបន់​ជិតខាង​អ៊ីរ៉ង់” និង​ការស្ដារឡើងវិញ​នូវ​ចរាចរណ៍​មិនមែន​យោធា​តាមរយៈ​ច្រកសមុទ្រ Hormuz ជាមួយ​អ៊ីរ៉ង់ និង​អូម៉ង់​ក្នុង​ការគ្រប់គ្រង​ការគ្រប់គ្រង និង​ការ​កំណត់​ផ្លូវ​នាវា។

ទោះជាយ៉ាងណា សេតវិមាន បានហៅសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះថាជា “ការប្រឌិតទាំងស្រុង”។ មួយភាគប្រាំនៃឧស្ម័នធម្មជាតិរាវ និងប្រេងរបស់ពិភពលោកជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការបិទផ្លូវបានប៉ះពាល់ដល់ពាណិជ្ជកម្មប្រេងឥន្ធនៈសកល៕

You might like