អាមេរិក​ វាយប្រហារ​ថ្មីប្រឆាំង​នឹង​ទីតាំង​យោធា​អ៊ីរ៉ង់ ហើយយកលេសថាការពារខ្លួនម្ដងទៀត

អន្តរជាតិះ – មន្ត្រី​អាមេរិក​ម្នាក់​ បាន​ប្រាប់ឱ្យដឹង កាល​ពី​ថ្ងៃ​ពុធ​ថា យោធា​អាមេរិក​ធ្វើ​ការ​វាយប្រហារ​ថ្មីមួយទៀត​លើ​អ៊ីរ៉ង់ ដែល​ជា​ការរំលោភ​បទ​ឈប់​បាញ់​ដ៏​រង្គោះរង្គើ​រវាង​ប្រទេស​ទាំង​ពីរ។

– មន្ត្រី​រូប​នេះ​ បាន​ពិពណ៌នា​ការ​វាយប្រហារ​ទាំង​នេះ​ថា​ជា​ការ​ការពារ ដោយ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ចំនួន​ ៤ គ្រឿង និង​វាយប្រហារ​ស្ថានីយ​ត្រួតពិនិត្យ​មួយ​កន្លែងក្នុង​ទីក្រុង​កំពង់ផែ Bandar Abbas ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះ​ បាន​បង្ក​ការ​គំរាមកំហែង​ជិត​ច្រក​សមុទ្រ Hormuz ដែល​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ដឹកជញ្ជូន​ប្រេង​ដែល​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​សង្គ្រាម​ចាប់ផ្តើម។

– ទន្ទឹមនោះ មន្ត្រី​ដដែល បាន​​បន្ថែមថា បទ​ឈប់​បាញ់​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុពលភាព។ មន្ត្រី​ បន្ត​ថា សកម្មភាព​ទាំង​នេះ​ជាការការពារ​ខ្លួនសុទ្ធសាធ និង​មាន​បំណង​រក្សា​បទ​ឈប់​បាញ់។

– ការ​វាយប្រហារ​នេះ​ បាន​កើតឡើង​ត្រឹមតែ​ ២ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក​ ​បញ្ជាក់​ពីការ​វាយប្រហារ​ការពារ​ខ្លួនម្ដងហើយលើ​ភាគ​ខាង​ត្បូង​អ៊ីរ៉ង់ ដោយ​វាយប្រហារ​ទីតាំង​បាញ់​មីស៊ីល និង​ទូក​អ៊ីរ៉ង់​ដែល​ចោទ​ថា​ បាន​ព្យាយាម​ដាក់​មីន។

– យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ CENTCOM លោកអនុសេនីយ៍ឯក Tim Hawkins អះអាងថា ការវាយប្រហារទាំងនេះត្រូវបានអនុវត្តដើម្បីការពារកងទ័ពយើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។

– ទោះជាយ៉ាងណា អ៊ីរ៉ង់​ បាន​ថ្កោលទោស​ការវាយប្រហារ កាលពីប៉ុន្មានថ្ងៃមុនថាជា «ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​បទឈប់បាញ់» ហើយ​សន្យា​ថា​នឹង​មិន​ទុក​ឲ្យ​មាន​សកម្មភាព​អរិភាព​ណាមួយ​ដោយ​គ្មាន​ការឆ្លើយតប​ឡើយ៕

You might like