ត្រាំ បង្ហាញលទ្ធភាពវាយប្រហារពេញលេញឡើងវិញលើអ៊ីរ៉ង់

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនបានច្រានចោលការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់នោះទេ។

– លោក ត្រាំ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេតវិមាន បន្ទាប់ពីមានការវាយប្រហារដោយអះអាងថាជាការការពារខ្លួនរបស់អាមេរិកលើអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុននេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

-លោក ក៏បានចង្អុលបង្ហាញថា យើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង។ ប្រហែលជាយើងត្រូវបន្តធ្វើអ្វីម្យ៉ាងហើយ ដើម្បីបញ្ចប់វា ប៉ុន្តែមិនមែនឥឡូវនេះទេ។

– ទន្ទឹមនោះ លោក ត្រាំ បានកត់សម្គាល់ថា ប្រហែលជាអ៊ីរ៉ង់លែងមានជម្រើសដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិកទៀតហើយ ដូច្នេះទុកឱ្យពេលវេលាជាអ្នកដោះស្រាយ។

– បញ្ជការកណ្ដាលអាមេរិក CENTCOM បានអះអាងពីការត្រៀមខ្លួនរួចរាល់ ដើម្បីបន្តសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់។ លើសពីនេះ ក៏មានរបាយការណ៍ថា អាមេរិក បានគូសវាសគោលដៅសំខាន់ៗត្រៀមវាយប្រហារអ៊ីរ៉ង់រួចរាល់ហើយដែរ ដោយអ្វីគ្រប់យ៉ាងរង់ចាំតែពេលវេលាប៉ុណ្ណោះ។

– បញ្ហាអ៊ុយរ៉ាញ៉ូម និងច្រកសមុទ្រ Hormuz នៅតែសំខាន់ក្នុងសង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ខណៈកិច្ចចរចារកដំណោះស្រាយមិនទាន់បាន៕

You might like