កីឡាករ កាន់ ម៉ូ រំពឹងថា អាចនឹងជាទាន់ការប្រកួត Asean Hyundai Cup 2026

កីឡាះ – ប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ កាន់ ម៉ូ ដែលរងរបួសសសៃនៅចំ​ហៀង​កជើង (ATFL ligament rupture) តាំងពីខែមករា រំពឹងថានឹងត្រលប់មកវិញទាន់ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន Asean Hyundai Cup 2026។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ខ្សែការពារចូលសញ្ជាតិរូបនេះបានបញ្ជាក់ថា ការព្យាបាលរបស់ខ្ញុំកំពុងដំណើរការទៅដោយរលូន ហើយការស្តារកាយសម្បទានឹងចាប់ផ្តើមក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ទៀត… ដូច្នេះខ្ញុំពិតជារីករាយក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិប្រសិនបើអាចធ្វើទៅបាន។

– សូមជម្រាបថា ការប្រកួតពានរង្វាន់ Asean Hyundai Cup 2026 គ្រោងនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕

You might like