អន្តរជាតិះ – កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកជាច្រើនគ្រឿង រួមទាំងយន្តហោះចម្បាំង F-35 របស់កងទ័ពអាកាសអាមេរិក បានរំលោភលើដែនអាកាសអ៊ីរ៉ង់ ហើយយន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានបាញ់ទម្លាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– IRGC បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ថា យោធាអាមេរិកបន្តសកម្មភាពរំលោភបំពាន និងអាកប្បកិរិយាឈ្លានពាន ចូលក្នុងដែនអាកាសអ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។
– យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា កងកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ ក៏បានបាញ់បណ្ដេញដែលខ្លួនអះអអាងថាជាយន្តហោះគ្មានមនុស្សបើក RQ-4 មួយគ្រឿង និងយន្តហោះចម្បាំង F-35 មួយគ្រឿង ឲ្យចាកចេញពីដែនអាកាសរបស់ខ្លួនផងដែរ។
– សេចក្តីថ្លែងការណ៍ បានបន្ថែមថា ជាលទ្ធផលកងកម្លាំងអ៊ីរ៉ង់ បានកម្ទេចយន្តហោះគ្មានមនុស្សបើក MQ-9 មួយគ្រឿង ដោយជោគជ័យ។
– IRGC បន្តថា អ៊ីរ៉ង់ចាត់ទុកវិធានការរំលោភបំពានណាមួយប្រឆាំងបទឈប់បាញ់ដែលប្រកាសដោយអាមេរិកខ្លួនឯងថាជាការរំលោភសិទ្ធិស្របច្បាប់របស់ខ្លួន។ លើសពីនេះ ថាខ្លួនមានសិទ្ធិក្នុងការឆ្លើយតប៕
