Ronaldo ​ជាប់ជាអត្តពលិករកបានប្រាក់ចំណូលច្រើនជាងគេបំផុតនៅឆ្នាំ២០២៦ ដែលជាកំណត់ត្រា៤ ឆ្នាំជាប់គ្នា

កីឡាះ – ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo បានជាប់ជាអត្តពលិករកបានប្រាក់ចំណូលច្រើនជាងគេបំផុតនៅឆ្នាំ ២០២៦ នេះ ដែលជាកំណត់ត្រា ៤ ឆ្នាំជាប់គ្នា។

– យោងតាមទស្សនាវដ្តី Forbes បានបង្ហាញ ថា នៅឆ្នាំ ២០២៦ Ronaldo គឺជាអត្តពលិក ដែលមានប្រាក់ពលកម្មច្រើនជាងគេកីឡាករណាទាំងអស់ ពោលគឺរកបាន ៣០០ លានដុល្លារអាមេរិក។ ​ចំណែកអ្នកឈរលំដាប់លេខ ២ គឺកីឡាករប្រដាល់សកលសញ្ជាតិ ម៉ិកស៉ិក Canelo Alvarez ដោយរកបាន ១៧០ លានដុល្លារអាមេរិក និងលេខ ៣ Messi ​ រកបាន ១៤០ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថា នេះជាលើកដំបូងហើយ ដែល Ronaldo កាន់កំណត់ត្រាឈរជាអត្តពលិករកបានប្រាក់ចំណូលច្រើនជាងគេ ៤ ឆ្នាំជាប់គ្នាបែបនេះ។ ចំណែកកាលពី ៣ ឆ្នាំមុន គឺឆ្នាំ ២០២៣ រកបាន ១៣៦ លានដុល្លារអាមេរិក, ឆ្នាំ ២០២៤ រកបាន ២៦០ លានដុល្លារអាមេរិក និង ២០២៥ រកបាន ២៧៥ លានដុល្លារអាមេរិក៕​

You might like