អន្តរជាតិះ – មេបញ្ជាការកងកម្លាំងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លោកវរសេនីយ៍ឯក Robert Brovdi បានគំរាមកំហែងប្រទេសបេឡារុស ដោយនិយាយថារដ្ឋាភិបាលទីក្រុងគៀវ កំណត់គោលដៅចំនួន ៥០០ ទីតាំង ដើម្បីចាប់ផ្ដើមវាយប្រហារប្រទេសនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Brovdi បានបង្ហោះនៅលើ Telegram ថាគោលដៅចំនួន ៥០០ បានកត់ត្រាក្នុងបញ្ជីរួចហើយ ដោយព្រមានទីក្រុង Minsk ជៀសវាងការធ្វើឱ្យក្រុងគៀវ ទ្រាំលែងបាន។
– ទន្ទឹមនោះ លោក Alexander Volfovich លេខាធិការក្រុមប្រឹក្សាសន្តិសុខរដ្ឋបេឡារុស បាននិយាយ កាលពីថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកំពុងព្យាយាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធព្រំដែននៅលើទឹកដីបេឡារុសម្តងម្កាល។
– បេឡារុស ជាអ្នកគាំទ្ររុស្ស៊ីចាប់តាំងពីមានជម្លោះនៅអ៊ុយក្រែន និងបានរិះគន់ខ្លាំងៗដាក់លោក ហ្សេលេនស្គី។ បេឡារុស ក៏បានបើកជំហរឱ្យរុស្ស៊ីដាក់ពង្រាយសព្វាវុធមួយចំនួន ដើម្បីត្រៀមវាយប្រហារអ៊ុយក្រែនផងដែរ៕
