អន្តរជាតិះ – អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា សហរដ្ឋអាមេរិកបានប្រព្រឹត្ត «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើបទឈប់បាញ់ជាមួយនឹងការវាយប្រហារតាមអាកាសថ្មីដែលធ្វើលើប្រទេសនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) បានបញ្ជាក់ថា ទីតាំងមីស៊ីល និងទូកដែលព្យាយាមដាក់មីនរបស់អ៊ីរ៉ង់ ត្រូវបានកំណត់គោលដៅដោយអ្វីដែលខ្លួនហៅថាជា “ការវាយប្រហារការពារខ្លួន” នៅភាគខាងត្បូង កាលពីថ្ងៃចន្ទ។
– ទន្ទឹមនោះ ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ខ្លួនចាត់ទុកសហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវចំពោះផលវិបាកនៃ “សកម្មភាពឈ្លានពាន និងមិនសមហេតុផល” របស់ខ្លួននៅក្នុងតំបន់ Hormozgan ដែលមានឆ្នេរសមុទ្រតាមបណ្តោយច្រកសមុទ្រ Hormuz ។
– ទោះជាយ៉ាងណា វាមិនច្បាស់ទេថា ការវាយប្រហារនេះមានផលប៉ះពាល់អ្វីខ្លះទៅលើការចរចាដែលមានគោលបំណងបញ្ចប់ជម្លោះ។
– លើសពីនេះ សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ អះអាងថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងមិននៅស្ងៀមចំពោះទង្វើបែបនេះនោះទេ ដោយនឹងមានការឆ្លើយតប។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងរលកនៃការវាយប្រហារដ៏សាហាវ រួមទាំងការវាយប្រហារមួយដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេស។
– បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ បទឈប់បាញ់មួយត្រូវបានព្រមព្រៀងគ្នា នៅថ្ងៃទី ៨ ខែមេសា ហើយវាត្រូវបានគេសង្កេតឃើញយ៉ាងទូលំទូលាយចាប់តាំងពីពេលនោះមក៕
