អន្តរជាតិះ- យោធាអាមេរិក បានចាប់ផ្តើមការវាយប្រហារថ្មីលើភាគខាងត្បូងអ៊ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងមីស៊ីលអ៊ីរ៉ង់ និងទូកដែលព្យាយាមដាក់មីននៅច្រក Hormuz ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះធ្វើឡើងក្នុង «ការការពារខ្លួន» និងដើម្បីការពារកងទ័ពពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។
– អ្នកនាំពាក្យបញ្ជាការកណ្តាលលោកអនុសេនីយ៍ឯក Tim Hawkins បាននិយាយថា យោធាសហរដ្ឋអាមេរិក នឹងបន្តការពារកងកម្លាំង ដោយប្រើប្រាស់ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត។
– ការវាយប្រហារទាំងនេះ បានកើតឡើង ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួនត្រូវបានធ្វើឡើងនៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ «មិនទាន់សម្រេចទេ»។
– ដោយឡែក លោកអនុសេនីយ៍ឯក Hawkins បានកត់សម្គាល់ថា ការវាយប្រហារនោះ បានកំណត់គោលដៅតំបន់មួយក្បែរទីក្រុង Bandar Abbas ដែលជាទីក្រុងកំពង់ផែភាគខាងត្បូង និងជាទីតាំងនៃមូលដ្ឋានកងទ័ពជើងទឹកអ៊ីរ៉ង់ដែលស្ថិតនៅលើច្រកសមុទ្រ Hormuz ។
– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា មន្ត្រីមូលដ្ឋាននៅ Bandar Abbas កំពុងស៊ើបអង្កេតបន្ទាប់ពីសម្លេងផ្ទុះត្រូវបានឮសូរ។
– ទោះជាយ៉ាងណា អ៊ីរ៉ង់ មិនទាន់ឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនេះនៅឡើយទេ។ មកទល់ពេលនេះ គេនៅមិនច្បាស់ថា ការចាប់ផ្ដើមផ្ទុះអាវុធនេះ ដោយសារតែភាពមិនចុះសម្រុះនៃកិច្ចព្រមព្រៀងណាមួយ ឬអត់ទេ៕

