អ៊ីរ៉ង់ ថាកិច្ចព្រមព្រៀងជាមួយអាមេរិក មិនមានសម្បីស្រមោល

អន្តរជាតិះ – របាយការណ៍ពីកាសែតធំៗ រាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននឹងកំពុងធ្វើកិច្ចចរចា ហើយខិតជិតទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋាភិបាលអ៊ីរ៉ង់ អះអាងថា វឌ្ឍនភាពខ្លះៗ ពិតជាត្រូវបានស​ម្រេចនៅក្នុង​ការ​ចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងណាមួយ​«មិនទា​​ន់មកដ​ល់​ទេ»​។

– ការកត់សម្គាល់របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបាន នៅដើមសប្ដាហ៍នេះ។

– អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងផែនការសម្រាប់ការចរចាបន្ថែមទៀតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

– ទន្ទឹមនោះ កាលពីចុងសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ភាគីទាំងពីរកំពុងឈានដល់កិច្ចព្រមព្រៀងមួយ។ ប៉ុន្តែក្រោយមក លោក ណែនាំឱ្យអ្នកចរចាអាមេរិក “កុំប្រញាប់ប្រញាល់” ចុះកិច្ចព្រមព្រៀងមួយក៏ដោយ។

– គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ ណាមួយនៅមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ហើយលោក ត្រាំ ក៏មិនទាន់បើកចំហសម្រាប់ការស្រុះស្រួលជាមួយក្រុងតេហេរ៉ង់ផងដែរ៕

You might like