អន្តរជាតិះ- លោក Sheikh Naim Qassem អគ្គលេខាធិការនៃអង្គការស៊ីអ៊ីតហេសបូឡា ជឿជាក់ថា អ៊ីរ៉ង់ នឹងឡើងជាមហាអំណាចក្នុងតំបន់ដ៏ពិសេសមួយដែលមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ បន្ទាប់ពីជម្លោះជាមួយសហរដ្ឋអាមេរិកបិទបញ្ចប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកនយោបាយរូបនេះ បាននិយាយ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា សាធារណរដ្ឋអ៊ីស្លាម ដែលបានទប់ទល់នឹងការឈ្លានពានទ្រង់ទ្រាយធំតែម្នាក់ឯង ហើយទទួលបានជោគជ័យក្នុងការធ្វើឱ្យអាមេរិក និងអ៊ីស្រាអែលអាម៉ាស់។ ដូច្នេះ អំណាចអ៊ីរ៉ង់ នឹងងើបឡើងកាន់តែខ្ពស់ ហលយវាក៏ជាគំរូសម្រាប់ប្រជាជនដែលស្រឡាញ់សេរីភាពទាំងអស់នៅក្នុងពិភពលោក។
– ទន្ទឹមនោះ សេក Qassem បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលខាងមុខនឹងនាំទៅរកការបញ្ចប់អរិភាពនៅទូទាំងតំបន់ រួមទាំងប្រទេសលីបង់ផងដែរ។
– លើសពីនេះ លោក ក៏បានចោទប្រកាន់រដ្ឋាភិបាលលីបង់ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណាវ៉ាហ្វ សាឡាម ថាបានធ្វើសម្បទានដោយសេរីដល់អ៊ីស្រាអែល ដោយចូលទៅក្នុងកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។
– លោក បានព្រមានថា ប្រជាជនលីបង់មានសិទ្ធិធ្វើបាតុកម្មតាមដងផ្លូវ និងផ្តួលរំលំរដ្ឋាភិបាលបែបនេះ នៅចំពោះមុខការឃុបឃិតគ្នារវាងអាមេរិក និងអ៊ីស្រាអែល៕
