អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថា ទីក្រុងវ៉ាស៊ីនតោននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ រហូតដល់មានការយល់ព្រមរុះរើកម្មវិធីនុយក្លេអ៊ែរ និងបញ្ចេញអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចចេញពីទឹកដីនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមអ្នកកាសែត CBS លោកស្រី Jennifer Jacobs បានបង្ហោះនៅលើ X ថា លោក ត្រាំ និងលោក Netanyahu បានពិភាក្សាពីអ៊ីរ៉ង់។ លោក ត្រាំ ទទូចឱ្យរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការដកយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចចេញពីទឹកដីនេះ ហើយថាលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយដោយគ្មានលក្ខខណ្ឌទាំងនេះទេ។
– ដោយឡែក លោកនាយករដ្ឋមន្ត្រី Netanyahu ក៏បានលើកឡើងថា អ៊ីស្រាអែលនឹងរក្សាសេរីភាពនៃសកម្មភាពប្រឆាំងនឹងការគំរាមកំហែងទាំងអស់ រួមទាំងប្រទេសលីបង់ មិនថាសេចក្តីព្រាងកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាឬអត់នោះទេ។
– លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវបានព្រមព្រៀងគ្នាជាទូទៅ។ លោក អះអាងថា បានហៅទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសបារ៉ែន អេហ្ស៊ីប ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគី ដើម្បីពិភាក្សាអំពីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់។
– លើសពីនេះ លោក ក៏បានវាយតម្លៃឱកាសសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬការបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ដោយថាជម្រើស ២ នេះគឺ ៥០/៥០ ៕
