ត្រាំ ប្ដូរចិត្ត ដោយប្រាប់មន្ត្រី «កុំអាលប្រញាប់» ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

អន្តរជាតិះ -ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកណែនាំដល់តំណាងចរចាក្រុងវ៉ាស៊ីនតោន កុំប្រញាប់ចូលទៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ នៅពេលនេះ បន្ទាប់ពីមានរបាយការណ៍ បង្ហាញថា មានកិច្ចព្រមព្រៀងមួយនឹងខិតជិតមកដល់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលកំពុងនឹងជិតមកដល់នេះពាក់ព័ន្ធនឹងការបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការចរចាបន្ថែមទៀតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា កិច្ចចរចា “ស្ថាបនា” កំពុងដំណើរការ ប៉ុន្តែភាគីទាំងពីរត្រូវតែចំណាយពេល និងធ្វើវាឱ្យបានត្រឹមត្រូវ។

– ទន្ទឹមនោះ កាលពីថ្ងៃសៅរ៍ លោក ត្រាំ ក៏បានលើកឡើងថា កិច្ចព្រមព្រៀងមួយត្រូវបាន «ចរចាជាចម្បង» ដែលជំរុញឱ្យមានការសង្ស័យថា ការប្រកាសកិច្ចព្រមព្រៀងអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

– ដោយឡែក របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា នៅតែមានចំណុច «មួយឬពីរ» ដែលភាគីទាំង ២ មិនចុះសម្រុងគ្នានៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមាន។

– មន្ត្រីអ៊ីរ៉ង់ បានបង្ហាញសញ្ញាស្រដៀងគ្នានេះអំពីវឌ្ឍនភាពក្នុងការចរចា កាលពីចុងសប្តាហ៍។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei អះអាងថា សញ្ញានោះមិនមានន័យថាកិច្ចព្រមព្រៀងនឹងត្រូវបានសម្រេចលើបញ្ហាសំខាន់ៗនោះទេ។

– ទោះជាយ៉ាងណា លោក ត្រាំ បានសម្រេចពន្យារ ដោយឱ្យមន្ត្រីផ្អាកការចុះកិច្ចព្រមព្រៀងដែលអាចនឹងកើតមានជាមួយភាគីអ៊ីរ៉ង់បណ្ដោះអាសន្នសិន៕

 

 

You might like