ម្សិលម៉ិញះ- មនុស្សស្លាប់ ១៧នាក់ និងរបួសធ្ងន់ស្រាល ១១២នាក់

ភ្នំពេញ៖ – គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦) បានកើតឡើងចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៧នាក់ (ស្រី ១០នាក់), រងរបួសសរុប ១១២នាក់ (ស្រី ៨៤នាក់), រងរបួសធ្ងន់ ២៦នាក់ (ស្រី ១៧នាក់) រងរបួសស្រាល ៨៦នាក់ (ស្រី ៦៧នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ២នាក់)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

– របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១០នាក់, របួសធ្ងន់ ១០នាក់, របួសស្រាល ៤៨នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ៥នាក់), ប្រជែង ២លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ១០នាក់, របួសស្រាល ៣១នាក់) និងបត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ២នាក់) ៕

 

You might like