ត្រាំ ថានឹងមិនយកនាវាផ្ទុកយន្តហោះទៅបំភ័យគុយបាទេ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថាលោកមិនព្យាយាមគំរាមកំហែងប្រទេសគុយបា ដោយការបញ្ជូននាវាផ្ទុកយន្ត​ហោះ ​​USS Nimitz ទៅកាន់សមុទ្រការ៉ាប៊ីនទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានឆ្លើយតបបែបនេះ ទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៅសេតវិមាន ដោយកត់សម្គាល់ថា សកម្មភាពរបស់យើងគឺជួយពួកគេនោះទេ។

– យោងតាមរបាយការណ៍ថ្ងៃទី ២០ ខែឧសភារបស់បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមវាយប្រហារដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Nimitz បានទៅដល់សមុទ្រការ៉ាប៊ីន។ ស្របពេលអាជ្ញាធរអាមេរិក បានចោទប្រកាន់អតីតមេដឹកនាំម្នាក់នៃបដិវត្តន៍គុយបាគឺលោក Raul Castro ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

– នៅថ្ងៃទី ៥ ខែមីនា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតវិធានការបន្ថែមទៀតទាក់ទងនឹងប្រទេសគុយបា បន្ទាប់ពីផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។

– លោក ធ្លាប់បានអះអាងជាច្រើនដងថា រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ប្រទេសគុយបា កំពុងស្ថិតនៅលើបន្ទាត់នៃការដួលរលំ បន្ទាប់ពីការបិទផ្លូវប្រេងក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ នៅថ្ងៃទី ២៧ ខែកុម្ភៈ មេដឹកនាំអាមេរិករូបនេះ ក៏បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនអាចអនុវត្ត “ការដណ្តើមយកប្រទេសគុយបាដោយសន្តិវិធី” ។

– ដោយឡែក នៅថ្ងៃទី ១៨ ខែឧសភា កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិកកំពុងមានទំនោរទៅរកការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសគុយបាកាន់តែខ្លាំងឡើង៕

 

 

You might like