សមត្ថកិច្ចបង្រ្កាបជនជាតិចិនប្រើប្រាស់អាវុធដោយខុសច្បាប់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ – សមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២១:០០នាទីយប់ បានចុះបង្ក្រាបករណីជនជាតិជាតិប្រើប្រាស់អាវុធដោយខុសច្បាប់។ ប្រតិបត្តិការនោះធ្វើទ្បើងបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិនដូចគ្នា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមមន្ត្រីជំនាញបានឲ្យដឹងថា ដំបូងទ្បើយ សមត្ថកិច្ចបានស្នើឲ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឲ្យមានការផ្ទុះអាវុធឡើងមួយប៉្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។

– សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ រំដោះជនរងគ្រោះ១នាក់ និងដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីបន្ត ៕

 

 

You might like