រុស្ស៊ី ត្រៀមចូលខ្លួនដោះស្រាយបញ្ហាអ៊ុយរ៉ាញ៉ូមឱ្យអ៊ីរ៉ង់ និងអាមេរិក

អន្តរជាតិះ- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងការអនុវត្តការសម្រេចចិត្តលើអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច ដែលអាចសម្រេចបានក្នុងអំឡុងពេលចរចា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកស្រី Zakharova បានគូសបញ្ជាក់ថា ខ្ញុំចង់បញ្ជាក់ជាថ្មីអំពីជំហរគោលការណ៍របស់រុស្ស៊ី ស្តីពីសិទ្ធិដែលមិនអាចដកហូតបានរបស់អ៊ីរ៉ង់ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ស្របតាមសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ មានតែប្រជាជនអ៊ីរ៉ង់ទេ ដែលអាចសម្រេចចិត្តពីរបៀបអនុវត្តសិទ្ធិនេះ រួមទាំងការចម្រាញ់អ៊ុយរ៉ាញ៉ូម និងសម្ភារៈនុយក្លេអ៊ែរផ្សេងៗ។

– លោកស្រី បានបន្ថែមថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ដល់ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុវត្តការសម្រេចចិត្ត ដែលអាចសម្រេចបានក្នុងអំឡុងពេលចរចា ដោយបន្តថា បញ្ហានេះអាចដោះស្រាយបានតែតាមរយៈមធ្យោបាយនយោបាយ និងការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ និងដោយយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់អ៊ីរ៉ង់។

– លោកស្រី ក៏បានកត់សម្គាល់ផងដែរថា ដំណើរការចរចាគឺមិនទាន់ច្បាស់លាស់នៅឡើយ ខណៈមកទល់ពេលនេះនៅមិនទាន់មានសញ្ញាណនៃមធ្យោបាយនេះនៅឡើយទេ៕

 

 

You might like