រុស្ស៊ី និងចិន ថ្កោលទោសអាមេរិក ជុំវិញការគំរាមគុយបា និងចោទប្រកាន់អតីតមេដឹកនាំរដ្ឋនេះ

អន្តរជាតិះ- ចិន និងរុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការចោទប្រកាន់អតីតប្រធានាធិបតីគុយបា លោក Raúl Castro ពីបទឃាតកម្ម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រសួងការបរទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកឈប់ប្រើ “ការបង្ខិតបង្ខំ” និង “ការគំរាមកំហែង” ប្រឆាំងនឹងសម្ព័ន្ធមិត្តនេះ ខណៈដែលវិមានក្រឹមឡាំង បានលើកឡើងថា សម្ពាធដែលកំពុងដាក់លើទីក្រុងហាវ៉ាណា “មានព្រំដែននៃអំពើហិង្សា”។

– សហរដ្ឋអាមេរិក បានចោទប្រកាន់លោក Castro ពីបទបាញ់ទម្លាក់យន្តហោះ ២ គ្រឿងក្នុងឆ្នាំ ១៩៩៦ ដែលជាឧប្បត្តិហេតុមួយដែលបានសម្លាប់មនុស្ស ៤ នាក់ និងបានជំរុញឱ្យមានភាពតានតឹងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងកោះការ៉ាប៊ីន។

– ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វែងរកការដាក់សម្ពាធម្ដងហើយម្ដងទៀតលើប្រទេសគុយបា និងបានពិភាក្សាដោយបើកចំហអំពីការផ្តួលរំលំរបបកុម្មុយនិស្តនេះ។

– សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីលើប្រទេសនេះ និងបានបិទផ្លូវប្រេងទៅកាន់ប្រទេសគុយបា ដែលធ្វើឱ្យវិបត្តិប្រេងឥន្ធនៈនៅទីនោះកាន់តែធ្ងន់ធ្ងរឡើង និងនាំឱ្យមានការដាច់ចរន្តអគ្គិសនីរយៈពេលយូរ និងកង្វះខាតស្បៀងអាហារ។

– ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា យុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសម្ព័ន្ធមិត្តយូរអង្វែងរបស់រុស្ស៊ីនេះ រួមទាំងការចោទប្រកាន់លោក Castro “មិនអាចអត់ឱនបានទេ”។

– លោក​ បាន​បន្ថែម​ថា យើង​ជឿជាក់​ថា មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មធ្យោបាយបែប​នេះ ដែល​មាន​ទាក់ទងនឹង​អំពើ​ហិង្សា មិន​គួរ​ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​ប្រមុខ​រដ្ឋមុន ឬ​ប្រមុខរដ្ឋបច្ចុប្បន្ន​ឡើយ៕

 

 

You might like