កីឡាះ- ថ្លែងក្នុងការធ្វើតេស្តកីឡាករជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ ដំណាក់ទី២ ត្រៀមពាន Asean U-19 Boy Championship 2026 លោក Yoshida Yauhiro គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ បាននិយាយថា ❝ អ្វីដែលដំបូងយើងផ្ដោតសំខាន់គឺលើកម្លាំងរបស់កីឡាករ ហើយដើម្បីអាចលេងពានរង្វាន់ខាងមុខបាន (ពានយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ) គឺយើងត្រូវជ្រើសរើសកីឡាករដែលល្អ ហើយមានកម្លាំងលេង។ យើងចង់ឱ្យកីឡាករទាំងអស់មានវិន័យរៀងៗខ្លួន ហើយគោរពវិន័យដើម្បីឱ្យក្លាយជាកីឡាករល្អ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
សូមជម្រាបថា ការប្រកួតពានរង្វាន់ខាងលើនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី ខណៈU-19 កម្ពុជាស្ថិតនៅពូល C ជាមួយ អូស្ត្រាលី និង ហ្វីលីពីន៕
