អន្តរជាតិះ- នាវាពិឃាតអាមេរិក ២ គ្រឿង ដែលបំពាក់ដោយឡាស៊ែរ បានចល័តចូលដល់តំបន់ដែនទឹកនៃមជ្ឈិមបូព៌ា។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– របាយការណ៍របស់កាសែត The War Zone បានកត់សម្គាល់ថា នាវាពិឃាត USS Spruance គឺជាផ្នែកមួយនៃក្រុមនាវាផ្ទុកយន្តហោះ Abraham Lincoln ខណៈដែលនាវាពិឃាត USS John Finn កំពុងបំពេញកាតព្វកិច្ចប្រយុទ្ធនៅក្នុងមហាសមុទ្រឥណ្ឌា។
– នាវាទាំង ២ គ្រឿងត្រូវបានបំពាក់ដោយប្រព័ន្ធឡាស៊ែរ ODIN ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យយន្តហោះគ្មានមនុស្សបើកវង្វេងទិសដៅ និងមិនអាចមើលអ្វីឃើញទាំងអស់ រួមទាំងឧបករណ៍ចាប់សញ្ញាលើនាវា នាវាមុជទឹក យន្តហោះមានមនុស្សបើក និងយានអវកាសគ្មានមនុស្សបើកផងដែរ។
– របាយការណ៍ បានរាយការណ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងដាក់ពង្រាយអាវុធថាមពលមានឥទ្ធិពលបំពាក់លើនាវាសរុបចំនួន ៩ គ្រឿង៕


