ត្រាំ ថាដោយសារតែលោកគិតដល់រឿងនេះ ទើបមិនប្រញាប់វាយប្រហារអ៊ីរ៉ង់

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការដែលលោក សម្រេចពន្យារពេលវាយប្រហារអ៊ីរ៉ង់ ដោយមិនប្រញាប់ប្រញាល់ និងការបង្កើនភាពតានតឹងនៅច្រកសមុទ្រ Hormuz នេះក៏ដោយសារតែផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ម្តងទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មានថា យើងនឹងផ្តល់ឱកាសមួយលើកទៀតដល់អ៊ីរ៉ង់។ ខ្ញុំមិនប្រញាប់ពេកទេ។

– ទន្ទឹមនោះ កាលពីថ្ងៃចន្ទ លោក ត្រាំ បានលើកឡើងថា លោកបានសម្រេចចិត្តពន្យារពេលការបន្តអរិភាពប្រឆាំងនឹងអ៊ីរ៉ង់តាមការស្នើសុំរបស់កាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ព្រោះដោយមើលឃើញពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។

– កាលពីថ្ងៃអង្គារ លោក បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការផ្តល់ឱកាសផ្នែកការទូតក្នុងជម្លោះអ៊ីរ៉ង់រហូតដល់ដើមសប្តាហ៍ក្រោយ ដោយពន្យារពេលការបន្តអរិភាព៕

 

 

You might like