ទ័ពអ៊ីស្រាអែល កំពុងប្រុងជើងការខ្ពស់បំផុត រង់ចាំតែបទបញ្ជាទេនឹងដាក់អ៊ីរ៉ង់ហើយ

អន្តរជាតិះ – នាយសេនាធិការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បច្ចុប្បន្នកំពុងស្ថិតក្នុងកម្រិតត្រៀមខ្លួនខ្ពស់បំផុត ស្របពេលស្ថានការណ៍នៅអ៊ីរ៉ង់ កាន់តែរង្គោះរង្គើខ្លាំង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានចង្អុលបង្ហាញនៅក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការកងពលថា នៅពេលនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងស្ថិតក្នុងការត្រៀមលក្ខណៈកម្រិតខ្ពស់បំផុត និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបន្តអរិភាពណាមួយ ជាពិសេសនៅអ៊ីរ៉ង់។

– លោក Zamir បានបន្ថែមថា នៅគ្រប់ទីតាំងឈរជើងទាំងអស់តាមបណ្តោយព្រំដែន បានត្រៀមខ្លួនរួចរាល់ដោយទប់ស្កាត់ការគំរាមកំហែង និងបង្កើតការពិតតាមរយៈគំនិតផ្តួចផ្តើម ការតស៊ូ និងការតាំងចិត្ត។

– មេបញ្ជាការកងទ័ពអ៊ីស្រាអែល ក៏បានសង្កត់ធ្ងន់ថា នៅគ្រប់ទីតាំងឈរជើងទាំងអស់ កំពុងពង្រឹងដើម្បីទប់ស្កាត់ការគំរាមកំហែង និងការពារសន្តិសុខជនស៊ីវិល។ យើងនឹងបន្តប្រតិបត្តិការឱ្យបានយូរតាមដែលចាំបាច់។

– គួរបញ្ជាក់ថា លោក ត្រាំ អះអាងថា ទាំងកងទ័ព និងថ្នាក់ដឹកនាំអ៊ីស្រាអែលគឺរង់ចាំតែបទបញ្ជានោះទេនឹងចាប់ផ្ដើមផ្ទុះអាវុធជាមួយអ៊ីរ៉ង់ភ្លាម៕

You might like