អន្តរជាតិះ – ទីភ្នាក់ងារឃ្លាំមើលឈូងសមុទ្រពែរ្សរបស់អ៊ីរ៉ង់ (PGSA) ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការគ្រប់គ្រងការឆ្លងកាត់ច្រកសមុទ្រ Hormuz បានចុះផ្សាយអំពីតំបន់សមុទ្រដែលគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC ដែលជាសាខាវរជននៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានកំណត់យុត្តាធិការរបស់ខ្លួនលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដូចខាងក្រោម៖ ពីខ្សែបន្ទាត់ដែលភ្ជាប់ Kuh-e Mobarak ក្នុងប្រទេសអ៊ីរ៉ង់ និងភាគខាងត្បូង Fujairah ក្នុងប្រទេសអារ៉ាប់រួមនៅផ្នែកខាងកើតនៃច្រកសមុទ្រ ទៅខ្សែបន្ទាត់ដែលភ្ជាប់ចុងបញ្ចប់នៃកោះ Qeshm ក្នុងប្រទេសអ៊ីរ៉ង់ និង Umm Al Quwain ក្នុងប្រទេសអារ៉ាប់រួមនៅផ្នែកខាងលិចនៃច្រកសមុទ្រ។
– សេចក្ដីថ្លែងការណ៍ដដែល ក៏បានកត់សម្គាល់ថា កប៉ាល់អាចឆ្លងកាត់ដែនទឹកដែលគ្រប់គ្រងដោយអ៊ីរ៉ង់បានលុះត្រាតែមានការអនុញ្ញាតពីភ្នាក់ងារ PGSA។
– នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ ក្រោយមកកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានប្រកាសពីប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល។
– ទីតាំងយោធាអាមេរិកនៅប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានកំណត់គោលដៅផងដែរ។ ក្រោយមក អាជ្ញាធរអ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមូសចំពោះនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រសកម្មភាពប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម៕
