អន្តរជាតិះអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed bin Mohammed al-Ansari បាននិយាយថា កាតា រិះគន់ការបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជំរុញឱ្យមានការគោរពសេរីភាពនៃការធ្វើនាវាចរណ៍។
– លោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រោមច្បាប់អន្តរជាតិ ប្រទេសកាតាមានសិទ្ធិធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានសង្កត់ធ្ងន់ថា ទាំងអ៊ីរ៉ង់ និងប្រទេសដទៃទៀតមិនអាចបិទច្រកសមុទ្រនេះ និងរារាំងការឆ្លងកាត់របស់កប៉ាល់បានទេ។
– យោងតាមអ្នកការទូតកាតា បានបន្ថែមថា ការទំនាក់ទំនងកំពុងត្រូវបានធ្វើឡើងនៅកម្រិតផ្សេងៗគ្នា ដើម្បីស្តារស្ថិរភាព និងធានាបាននូវសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅឈូងសមុទ្រពែរ្ស។
– លោក បន្តថា មិនមានជម្រើសផ្សេងទៀតក្រៅពីការដោះស្រាយស្ថានការណ៍ដោយការទូតនោះទេ។ លោក Al-Ansari បានកត់សម្គាល់ថា ទីក្រុងដូហាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប៉ាគីស្ថានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឥឡូវនេះគឺជាខ្លឹមសារនៃគោលនយោបាយរបស់ទីក្រុងដូហា ហើយកាតាកំពុងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់មធ្យោបាយនេះ៕
