អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើក្នុងករណីចាំបាច់។
– លោក ត្រាំ បានឆ្លើយសំណួរពីអ្នកយកព័ត៌មាននៅសេតវិមានថា យើងប្រហែលជាអាចវាយប្រហារពួកគេម្តងទៀត ប៉ុន្តែយើងរង់ចាំមើលស្ថានការណ៍ជាមុនសិន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណា កាលពីដើមសប្ដាហ៍នេះ មេដឹកនាំអាមេរិក បានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការពន្យារពេលការបន្តប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់តាមការស្នើសុំរបស់កាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដោយមើលឃើញពីលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ នៅតែអាចធ្វើទៅបាន។
– ការលើកឡើងរបស់លោក ត្រាំ កើតឡើង ខណៈដែលភាពតានតឹងក្នុងតំបន់នៅតែកើនឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ។
– ទីក្រុងតេអេរ៉ង់ បានសងសឹកជាបន្តបន្ទាប់ដោយការវាយប្រហារដែលផ្តោតលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ រួមទាំងអារ៉ាប់រួម និងដោយការបិទច្រកសមុទ្រ Hormuz។
– បទឈប់បាញ់មួយបានចូលជាធរមាននៅថ្ងៃទី ៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង។ ក្រោយមកលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពង្រីកបទឈប់បាញ់៕
