អាមេរិក រឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងដែលប្រតិបត្តិការនៅតំបន់ផ្ទេរប្រេងដ៏សម្ងាត់ សង្ស័យជាប់ទាក់ទងនឹងអ៊ីរ៉ង់

អន្តរជាតិះ – កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅមហាសមុទ្រឥណ្ឌា ខណៈដែលទីក្រុងវ៉ាស៊ីនតោនរក្សាសម្ពាធយោធា និងសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ទោះបីជាការចរចានៅតែបន្តក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ បានឱ្យដឹងថា កប៉ាល់ដឹកប្រេងនេះ ត្រូវបានគេស្គាល់ថា Skywave ដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីខែមីនា ដោយសារតែដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ហើយទំនងជាបានដឹកប្រេងឆៅជាង ១ លានបារ៉ែលដែលផ្ទុកនៅកោះ Kharg របស់អ៊ីរ៉ង់ កាលពីខែកុម្ភៈ។

– របាយការណ៍ដោយដកស្រង់សម្តីឈ្មួញកណ្តាល និងទិន្នន័យពីទីភ្នាក់ងារ Lloyd’s List Intelligence បានបញ្ជាក់ថា កប៉ាល់នេះកំពុងប្រតិបត្តិការនៅក្នុងតំបន់មួយដែលត្រូវបានគេស្គាល់ថាមានការផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយដោយសម្ងាត់។

– របាយការណ៍ កើតឡើង ខណៈដែលភាពតានតឹងក្នុងតំបន់នៅតែកើនឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ។

– ទីក្រុងតេអេរ៉ង់ បានសងសឹកដោយការវាយប្រហារដែលផ្តោតលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ រួមទាំងអារ៉ាប់រួម និងដោយការបិទច្រកសមុទ្រ Hormuz។

– បទឈប់បាញ់មួយបានចូលជាធរមាននៅថ្ងៃទី ៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង។ ក្រោយមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពង្រីកបទឈប់បាញ់៕

You might like