អន្តរជាតិះ – យោងតាមសេចក្តីព្រាងកិច្ចព្រមព្រៀងដោះស្រាយជម្លោះដែលបានធ្វើបច្ចុប្បន្នភាពរបស់ទីក្រុងតេអេរ៉ង់ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានដកស្រង់ដោយទូរទស្សន៍អាល់ ហាដាត បានឱ្យដឹងថា សាធារណរដ្ឋអ៊ីស្លាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឱ្យរុស្ស៊ីជំនួសសហរដ្ឋអាមេរិក ក្រោមលក្ខខណ្ឌមួយចំនួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍នោះទេ។
– ដូចគ្នានេះដែរ យោងតាមប៉ុស្តិ៍ទូរទស្សន៍ បានរាយការណ៍ថា ភាគីអ៊ីរ៉ង់អាចបោះបង់ចោលការទាមទារសំណងសម្រាប់ការខូចខាតដែលបណ្តាលមកពីជម្លោះ ប៉ុន្តែនឹងស្វែងរកសម្បទានសេដ្ឋកិច្ច ពីទីក្រុងវ៉ាស៊ីនតោនជំនួសវិញ។
– របាយការណ៍ដដែល បានបន្ថែមថា អ៊ីរ៉ង់ចង់ឱ្យអូម៉ង់ និងប៉ាគីស្ថានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជម្លោះណាមួយដែលអាចកើតឡើងនៅជុំវិញច្រកសមុទ្រហ័រមូស ហើយកិច្ចព្រមព្រៀងណាមួយដែលមានសក្តានុពលជាមួយសហរដ្ឋអាមេរិកគួរតែត្រូវបានធានាដោយសហគមន៍អន្តរជាតិ។
– ក្រៅពីនេះ ទីក្រុងតេអេរ៉ង់ ក៏កំពុងស្វែងរកការបំបែកបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែរពីច្រកសមុទ្រហ័រមូសឱ្យដាច់ដោយឡែកពីគ្នា ហើយនឹងស្វែងរកការផ្អាកកម្មវិធីនុយក្លេអ៊ែររយៈពេលវែង ជំនួសឱ្យការលុបចោលវាទាំងស្រុង៕

