ត្រាំ ជំរុញឱ្យអ៊ីរ៉ង់ប្រញាប់ធ្វើកិច្ចព្រមព្រៀងទៅ ទាន់អាមេរិកពន្យារពេលវាយប្រហារ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថា បច្ចុប្បន្នភាគីទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ នៅតែមានឱកាសដើម្បីឈានដល់កិច្ចព្រមព្រៀងលើការបញ្ចប់អរិភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា យើងនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ។ វាហាក់ដូចជាឱកាសល្អណាស់ដែលយើងអាចដោះស្រាយអ្វីមួយបាននៅពេលនេះ។ ប្រសិនបើយើងអាចសម្រេចបានកិច្ចព្រមព្រៀងដោយមិនចាំបាច់ទម្លាក់គ្រាប់លើអ៊ីរ៉ង់ ខ្ញុំនឹងសប្បាយចិត្តជាងនេះ។

– លោក ក៏បានបន្ថែមថា កាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសជាច្រើនទៀតបានស្នើសុំឱ្យសហរដ្ឋអាមេរិកពន្យារពេលការវាយប្រហារលើអ៊ីរ៉ង់ ២ ទៅ ៣ ថ្ងៃ ដោយជឿថាកិច្ចព្រមព្រៀងមួយនឹងជិតមកដល់ដើម្បីបិទបញ្ចប់ជម្លោះ។

– លោក ត្រាំ បានបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម និងប្រទេសដទៃទៀត សួរលោកថាតើអាចពន្យារពេលការវាយប្រហារលើអ៊ីរ៉ង់ រយៈពេល ២ ឬ ៣ ថ្ងៃបានទេ ពីព្រោះពួកគេគិតថាកិច្ចព្រមព្រៀងមួយនឹងជិតសម្រេច ហើយប្រសិនបើយើងអាចធ្វើដូច្នេះបាន ខ្ញុំក៏គិតថាល្អដែរ។

– លោក បន្តថា សហរដ្ឋអាមេរិក ក៏បានជូនដំណឹងដល់អ៊ីស្រាអែល និងប្រទេសមជ្ឈិមបូព៌ាមួយចំនួនទៀតអំពីការសម្រេចចិត្តពន្យារពេលការវាយប្រហារលើអ៊ីរ៉ង់នេះ។

– គួរបញ្ជាក់ថា លោក ត្រាំ សម្រេចប្ដូរចិត្តផ្អាកវាយប្រហារលើអ៊ីរ៉ង់សិន ដោយផ្ទុយពីការប្រកាសរបស់សេតវិមានកាលពីប៉ុន្មានថ្ងៃមុនថានឹងចាប់ផ្ដើមសកម្មភាពយោធាឡើងវិញ នៅថ្ងៃអង្គារសប្ដាហ៍នេះ៕

 

 

You might like