អតីតអ្នកការទូតអាមេរិកប្រចាំអ៊ីស្រាអែល ថា ត្រាំ អស់ជម្រើសបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ហើយ

អន្តរជាតិះ- លោក Dan Shapiro អ្នកជំនាញអាមេរិកស្តីពីមជ្ឈិមបូព៌ា និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្មានជម្រើសសមស្របណាមួយដែលអាចទទួលយកបានក្នុងការបញ្ចប់ជម្លោះជាមួយទីក្រុងតេអេរ៉ង់នោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Shapiro បានបង្ហោះលើ X ថា ជម្រើស ត្រាំ នៅពេលនេះគឺបន្តការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រ នាំឱ្យវិបត្តិសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅៗ, វាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំង, ធ្វើឱ្យកម្មវិធីនុយក្លេអ៊ែរ និងការគ្រប់គ្រងច្រកសមុទ្រអ៊ីរ៉ង់ថយចុះ។

– លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ជាមួយនឹងកម្លាំងថ្មី ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចជាមួយទីក្រុងតេអេរ៉ង់។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ សាធារណរដ្ឋអ៊ីស្លាម បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមូស។ នៅថ្ងៃទី ៧ ខែមេសា ប្រធានាធិបតីអាមេរិកបានប្រកាសពីបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ ១០ ថ្ងៃក្រោយមក ចរាចរណ៍ដឹកជញ្ជូនទំនិញនៅច្រកសមុទ្រហ័រមូសបានចាប់ផ្តើមវិលមករកភាពប្រក្រតីវិញ៕

 

 

You might like