អន្តរជាតិះ- កាលពីចុងសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយក្រុមសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ដ៏មានសក្តានុពលរបស់ទីក្រុងវ៉ាស៊ីនតោនលើអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម CNN បានឱ្យដឹងថា កិច្ចប្រជុំដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក JD Vance, នាយក CIA លោក John Ratcliffe និងបេសកជនពិសេសរបស់ប្រធានាធិបតី លោក Steve Witkoff បានធ្វើឡើងនៅក្លឹបវាយកូនហ្គោលរបស់មេដឹកនាំអាមេរិកនៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍។
– ទន្ទឹមនោះ លោក ត្រាំ ត្រូវបានគេរំពឹងថានឹងកោះប្រជុំមន្ត្រីសន្តិសុខជាតិម្តងទៀត នៅដើមសប្តាហ៍នេះ។
– ដោយឡែក មន្ទីរបញ្ចកោណ បានប្រកាសពីការត្រៀមខ្លួនរួចរាល់ និងរៀបចំផែនការគោលដៅយោធា ប្រសិនបើមេដឹកនាំអាមេរិក សម្រេចចិត្តបន្តអរិភាពប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ យោងតាម CNN ផែនការវាយប្រហារនេះនឹងផ្ដោតលើទីតាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។
– គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំក្រុមសន្តិសុខជាតិរួចមក លោក ត្រាំ ក៏បានបន្តទូរស័ព្ទជជែកជាមួយលោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលផងដែរ ខណៈនេះបង្ហាញសញ្ញាកាន់តែខ្លាំងថាសង្គ្រាមនៅអ៊ីរ៉ង់នឹងបន្តឡើងវិញឆាប់ៗ៕
